រសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការគណបក្សប្រជាជានកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាយុវជននៅគណបក្សមូលដ្ឋានសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តបាត់ដំបង ចំនួន ៤១៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក វង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ។