រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ច័ន្ទ សុផល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងបាត់ដំបង បានជួបសំណេះសំណាល និងចែកជូន ថវិកាមូលនិធិ ស ខេង ដល់ស្រ្តីដែលទើបនឹងសម្រាលកូនរួចចំនួន៣៩នាក់ មកពីសង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវ នៅទីស្នាក់ការគណបក្សក្រុងបាត់ដំបង ។