ពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិមច្ឆារាម ហៅវត្តស្លខ្លាញ់ ស្ថិតនៅក្នុងភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង


ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិមច្ឆារាម ហៅវត្តស្លខ្លាញ់ ស្ថិតនៅក្នុងភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ពិធីនេះក៏មានកាអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម ព្រមទាំង មន្ទីរ អង្គភាព អាជ្ញាធរស្រុក មន្ត្រីរាជាការ កងកម្លាំង តាជី យាយជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ។ វត្តពោធិមច្ឆារាម ហៅវត្តស្លខ្លាញ់ ត្រូវបសនកសាងឡើងក្នុងព.ស២៤៧០ ត្រូវនឹង ឆ្នាំ១៩២៦ ដោយព្រះគ្រូចៅអធិការ បាឡាត់ ព្រះនាមថាប់ និងពុទ្ធបរិស័ទនាសម័យនោះ ។ យោងទៅតាមសភាពចាស់ទ្រុឌទ្រោមនៃព្រះវិហារ ទើបព្រះចៅអធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ បានសម្រេចសាងសង់ព្រះវិហារថ្មី នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០០៨ ដែលមានបណ្តោយ ៣៣ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់២២ម៉ែត្រ បានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចំណាយទឹកប្រាក់អស់ចំនួន ៣២៣.៩៨៤ ដុល្លាអាមេរិក ហើយថវិកាកសាងនេះបានមកពីសប្បុរសជន ជាពុទ្ធបរិស័ទ ក្នុង និងក្រៅប្រទេស ។

5D081AF1-29EF-45FC-86D8-EF17798CC108 0F8EEE56-5F5A-4BE2-BACB-52CC95E1A651 9056AD6F-C1DE-4B9F-AD5D-465EAD2861CB 4556673D-E25C-46CE-AD3F-3311CCFB7D99 731DB815-60B9-41A3-AA67-03CED699CF2F 637EC232-C86C-4BCA-99CC-746ABD9C1220 8A665CE6-3217-4BAB-A1D5-A559AC3083A4 03B92651-B09F-428C-91D7-1BEC83763200 BB3A7D55-8835-4F30-86DC-C1D08CDC3EFC 34413C57-5E3C-4B17-8920-2CA778DE738C 7AAD2D6B-1570-4A7F-A267-52A5F3AADADB 60B23E6C-06F0-4E78-8C73-459FF10CDF78